Iphone 8 |
ដូចដែលឃើញក្នុងរូបភាពអ៊ីចឹងស៊ុមជុំវិញអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ មានកម្រាស់ស្ដើង។ នៅផ្នែកកណ្ដាលខាងលើនៃផ្ទៃអេក្រង់ជាទីតាំងសម្រាប់ដាក់ Sensor និង កាមេរ៉ា។
ចំណែកនៅជុំវិញនោះជាអេក្រង់សម្រាប់បង្ហាញសេវាទូរសព្ទ, កម្រិតថ្ម និង ព័ត៌មានដទៃទៀត។ ចំពោះប៊ូតុង Power ស្ថិតនៅទីតាំងដដែល ប៉ុន្តែមានទំហំធំជាងមុន ដោយគេសង្ស័យថាអាចនឹងមានបំពាក់នូវទ្រនាប់ស្កេនខ្ចៅដៃ។
ចំណុចផ្សេងៗទៀតដែលបង្ហាញក្នុងរូបភាពរួមមានរន្ធបំពងសំឡេងប្រភេទស្តេរ៉េអូ, រន្ធ Lighting សម្រាប់ដោតកាស និង ឆ្នាំងសាក និង កាមេរ៉ាភ្លោះរចនាបថបញ្ឈរ។ យ៉ាងណាៗកុំទាន់ជឿជាក់នឹងរូបរាងខាងលើថាជា iPhone 8 ១០០%អី ព្រោះថាមិនទាន់អាចទទួលយកបានជាផ្លូវការឡើយ ពោលមានតែរង់ចាំដល់ការប្រកាសចេញដោយ Apple ផ្ទាល់ប៉ុណ្ណោះ៕