បានត្រឹមគូដណ្តឹង |
បន្ទាប់មកទៀត គូដណ្ដឹងរបស់តារាស្រីរូបនេះក៏បានស៊ែរនូវសារនិងរូបភាពនោះដោយបានបន្ថែមថា “មិនបាច់សូមទោសទេអូន។អ្វីដែលអូនធ្វើគឺត្រឹមត្រូវហើយ ជិតបីឆ្នាំហើយដែលយើងស្រឡាញ់គ្នាដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយហើយបងក៍មិននឹកស្មានថាមានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងនឹងអូនទេព្រោះបងតែងគិតថាបងមិនសាកសមនឹងអូននោះទេទាំងរូបរៀងទាំងការងារ។បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់រូបរៀងក៍មិនស្អាតមិនទាន់សមយ័អត់ចេះsweet អីដូចគេនោះទេ។
ត្រឹមជានាក់រកសុីធម្មតាម្នាក់ទំរាំបានលុយគេអត់ងងុយស្អុយភ្នែកញើសហូរដាបខ្លួនមិនសាកសមអីនឹងអូនជាតារាល្បី ស្អាត មានគេស្រឡាញ់គាំទ្រច្រើន។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះបងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះថាបងចុះតែបងមិនដែលខ្វល់ទេព្រោះវាមិនមែនជាការពិត។បងតែងតែខំប្រឹងប្រែងរកសុីទាំងឈឺទាំងជាព្រោះចង់សំរេចគោលដៅមុនពេលយើងរៀបការ តែគ្រប់យ៉ាងវារលាយអស់ហើយ ពេលអត់ពីបងត្រូវធ្វើជាក្មេងល្អណាក្មេងក្បាលរឹង ជូនពរអោយអូនជួបមនុស្សល្អនឹងសាកសមនឹងអូន។ ធ្វើមិចបើនិស្សយ័ពួកយើងបានត្រឹមគូដណ្តឹង”។ យ៉ាងណាក្ដី រឿងដែលកើតឡើងចំពោះស្នេហាអ្នកទាំងពីរក៏មិនទាន់ច្បាស់ការនៅឡើយនោះទេ ប៉ុន្តែសង្កេតឃើញថាមានអ្នកចូលខំមិនផ្ដល់យោបល់អោយពួកគេនិយាយសម្រួល និងដោះស្រាយបញ្ហាជាមួយគ្នាព្រោះគ្រប់គ្នាមិនចង់ឃើញអ្នកទាំង២បែកបាក់គ្នា៕