តុក្កតាស្រស់ស្អាត |
បរទេស៖
ភាពរីកចម្រើននៃតុក្តតាសិច គឺកំពុងតែអភិវឌ្ឍចាប់ពីពេលនេះទៅ។
កម្មវិធីមួយឈ្មោះថា Artificial
intelligence (AI)( Robots ដែលមានក្តីស្រលាញ់)គឺជាគោលដៅដ៏ធំបំផុតដើម្បីឈានចូលទទៅកាន់ទីផ្សារតុក្តតាយន្តសិចនៅទីផ្សាពិភពលោក
ដោយការនាំយកមកនៅជាមួយការបដិវត្តន៍នៃបច្ចេកវិទជ្ជាមួយនៅក្នុងមនុស្សយន្តសិចគឺ "sextech" ដើម្បីផ្តល់នូវការពញចិត្ត
និងចាប់អារម្ភពីមនុស្សជុំវិញពិភពលោកដែលគេបានអោយឈ្មោះថា Near-Human។
Near-Human ជាបច្ចេកវិទ្យាដែលបានរចនាឡើងជាមួយនឹងការប៉ះទៅលើ
Robots ដូចជាប៉ះចំនុច
ក្បែរផ្លូវភេទ ដោះ ចង្កេះ
ឬការអោបជាដើមវានឹងមានប្រត្តិកម្មប្រៀបបានដូចមនុស្សពិតៗដូចឆ្នេះដែរ ។
ក្រុមអ្នកស្រាវជ្រាវនៃតុក្កតាយន្តសិច
បាននិយាយថាដោយយោងក្នុងរបាយការណ៍ស្តីពីការកើនឡើងនៃទីផ្សារតុក្កតាយន្តសិចបច្ចេកវិទ្យានេះបានបង្កើតរួចរាល់
និង កំពុងរុលទៅមុខឆាប់រហ័សនៅក្នុងការបង្កើត Sex Robots ដែលមានឈ្មោះថា
"តុក្កតាសេចក្ដីស្រឡាញ់ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android" ដែលមានសមត្ថភាពអាចប្រើក្បាច់រហូតដល់៥០ក្បាច់ ។
តុក្កតាយន្តសិចទាំងនោះអាចធ្វើការរចនាទៅតាមចំណង់ចំនូលចិត្តរបស់ភ្ញៀវដែលមានតម្លៃចន្លោះពី
៥០០០$ ទៅ ១៥០០០$។
លោក Noel
Sharkey សាស្រ្តាចារ្យមនុស្សយន្តសិប្បនិម្មិតវៃឆ្លាត
នៅសាកលវិទ្យាល័យនៃទីក្រុង Sheffield របស់ចក្រភពអង់គ្លេសបាននិយាយថា
វាគឺជាការលំបាកក្នុងការទស្សន៍ទាយពីសន្ទុះនៃល្បឿនទីផ្សារនេះនិងថាតើបានជះឥទ្ធិពលអ្វីខ្លះដល់សង្គមនាក្នុងប៉ុន្មានឆ្នាំពេលខាងមុខ។
នៅក្នុងសន្និសីទកាសែតមួយបានសួរលោកថា តើតុក្កតាយន្តសិចទាំងនេះនឹងមានអ្វីពិសេស? រឺក៏តុក្តតាទាំងនេះអាចនឹងផ្លាស់ប្តូបទដ្ឋានសង្គម
និងក្លាយជាការរាលដាលមួយ?
ហើយតើយើងនឹងរួមភេទជាមួយ
មនុស្សយន្តដូចម្តេចទៅទើបទទួលអារម្ភបានដូច មនុស្សពិតៗ(សើច)?
សមាជិកនៃក្រុមសាធារណៈនិងវិស័យឧស្សាហកម្មផ្លូវភេទ បានលើកឡើងថាយ៉ាងណា Sex
Robots នេះក៏បានជួយកាត់បន្ថយបទឧក្រិដ្ឋកម្មផ្លូវភេទបានខ្លះផងដែរ។