រំលោភហើយសម្លាប់! ចាប់បានហើយបងប្អូន

ដោយ ៖ ប៊ុន ធឿន   
ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១១:០១  
ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត​ឃាតករ​រំលោភ​សម្លាប់​យុវនារី​ម្នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ ​កាលពី​វេលា​ម៉ោង០​៧ និង​៣៦​នាទី​ព្រឹក ថ្ងៃ​ទី​២៤ កក្កដា គឺ​២​ថ្ងៃក្រោយ​ដែល​ឃាតករ​ដ៏​សាហាវ​នេះ​បាន​គេចខ្លួន ។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ចំការ​ដំឡូង​មី​ ស្ថិត​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។
លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទ​យ​មាន​ជ័យ​បាន​ប្រាប់​ថា​ ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ​ឈ្មោះ
ជី​ម តាក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់ ដែល​រស់នៅ​ភូមិប​ល័​ង្គ​ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ។
លោក​បាន​ប្រាប់​ថា​ឃាតករ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​រំលោភ​នារី​រង​គ្រោះ​ឈ្មោះ ឈៀង ស្រី​ខួច អាយុ​១៨​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នៅ​អំឡុង​ម៉ោង​៨ និង​៣០​នាទី​ថ្ងៃ​ទី​២២ កក្កដា ខណៈ​នាង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ជួប​គ្រោះ​អកុសល នៅ​វាលស្រែ​ក្បែរ​គុ​ម្ពោ​ធ​ព្រៃ​ក្នុង​ភូមិប​ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា នារី​រង​គ្រោះ​ស្លាប់​ទាំង​អាក្រាត​កាយ​មួយ​កំណាត់​ខាងក្រោម ដែល​បង្ហាញ​ថា​នាង​ត្រូវ​ឃាតករ​រំលោភ​សម្លាប់ និង​ប្លន់​យក​ម៉ូតូ ។ ទោះ​បីជា​បែប​ណា​មុខសញ្ញា​ឃាតករ​ត្រូវ​បាន​កំណត់​ដឹង​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​បាន​បាត់​មុខ​ពី​ភូមិ ហើយ​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ជន​នេះ​ជា​សមាសភាព​មិនល្អ​ក្នុងភូមិ ។
ក្រោយ​ពេល​ឃាត់ខ្លួន​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ និង​ទទួល​បានការ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សម្លាប់​នាង​ពិតមែន​នៅ​ពេល​ដែល​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូឌុប​ឪពុក​ទៅ​ជម្រះ​ស្មៅ​ក្នុង​ចម្ការ​ដំឡូង​មី ហើយ​ខ្លួន​ក៏​បាន​ជិះ​កង់​ទៅ​ស្ទាក់ផ្លូវ​ក្បែរ​គុម្ពោត​ព្រៃ ។
ពេល​ដែល​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ខ្លួន​ស្ទាក់​មុខ​ម៉ូតូ​ឱ្យ​ឈប់ ហើយ​ចាប់​នាង​អូស​ចូល​គុម្ពោត​ព្រៃ​ដើម្បី​ចាប់រំលោភ តែ​នាង​បាន​ប្រវាយប្រតប់ ព្រមទាំង​ខ្ញាំ​ដាច់​មុខមាត់​ខ្លួន​ក៏​បាន​ចាប់ដៃ​នាង​ទាំង​ពីរ​គ្រ​ពាត់​ទៅ​ក្រោយ​ដោយ​ជាន់ពន្លិច​ក្បាល​ទៅ​ក្នុង​ទឹក​ភក់​ក្នុង​ស្រែ​បណ្តាល​ឱ្យ​សន្លប់ ហើយ​ក៏​សម្រាត​នាង​ដើម្បី​រំលោភ តែ​មិន​ទាន់​បាន​រំលោភ​ផង ស្រាប់តែ​មាន​គោ​យន្ត​កន្ត្រៃ​ជិះ​ជិត​មក​ដល់​ខ្លួន​ក៏​ទៅ​អូស​ម៉ូតូ​ដែល​ដួល​លើ​ផ្លូវ​ចូល​ព្រៃ​ប្រមាណ​៣០​ម៉ែត្រ ។
តាម​ការ​សារភាព​បន្ត​ថា ពេល​នោះ​ដោយ​ខ្លាច​បែកការ បាន​រត់គេច​ខ្លួន​ចោល​ទាំង​ម៉ូតូ​ក្រោយ​ពេល​ធ្វើ​សកម្មភាព និង​ដើរ​កាត់​ព្រៃ​រហូត​ដល់​ចំការ​ដំឡូង​មី នៅ​ក្រុង​សិរី​សោភ័ណ​នៅ​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នា​ព្រឹក​ព្រលឹម​ថ្ងៃ​២៤ កក្កដា ៕ 
កោះសន្តិភាព