ស្រ្តីកំសត់ |
ស្ត្រីចំណាស់អាយុប្រមាណជាង ៦០ឆ្នាំ ត្រូវបានគេដឹងថាជាចោរ ហើយបានលួចខោអាវគេនៅក្នុង
ផ្សារ តែជាអកុសលត្រូវបានគេចាប់បាន និងវាយទ្រោមខ្លួន។ តាមវីដេអូ ដែលបានបង្ហោះនៅលើ Facebook បានអោយដឹងថា៖ ស្ត្រីចំណាស់រូបនោះ ត្រូវបានស្ត្រីម្នាក់ដែលជាអ្នកលក់ខោអាវនៅក្នុងផ្សារ ប្រើកៅអីជ័រធ្វើការវាយមកលើស្ត្រីចំណាស់រូបនោះមិនសំចៃដៃ។
ហើយអ្វីដែលគេកត់សំគាល់នោះគឺ អ្នកលេង Facebook ជាច្រើននាំគ្នាអាណិតអាសូរយ៉ាងខ្លាំងចំពោះស្ត្រីចំណាស់រូបនោះ សូម្បីតែលោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប ក៏មានក្តីអាណិតអាសូរផងដែរ។
បន្ទាប់ពីបង្ហោះសារអានិតអាសូរ ពេលនេះ តារារូបនេះបានស្នើរឲ្យ ស្នងការខេត្តបាត់ដំបងតាមដានរឿងនេះអោយបានល្អិតល្អន់ និងហ៊ានចេញមុខប្រកាសស្នើរបង់លុយធានាអោយគាត់នៅក្រៅការឃុំឃាំងទៀតផង។
ដោយក្នុងនោះ លោក អ៊ឹម ជីវ៉ា បានសរសេរថា៖ “បើសិនជាអ្នកមីង ដែលជាចោរលួចខោអាវគេមិនបាន ត្រូវបានគេវៃចាប់អោយជាប់ឃុំឃាំងមានទោស ! ខ្ញុំសុខចិត្តនិងសុំស្នើបង់លុយធានាអោយគាត់នៅក្រៅឃុំឃាំង ! ខ្ញុំនិយាយនេះមិនមែនខ្ញុំជាអ្នកមាន មានលុយកាក់សម្បូរសប្បាយទេ ឬចង់យកមុខមាត់ឡើយ ខ្ញុំក៏ជាអ្នកក្រដែរ តែរឿងខ្លះវាពិតជាអយុត្តិធម៌សំរាប់អ្នកក្រពេកហើយ ខ្ញុំមិនកាន់ជើងចោរទេ ខ្ញុំក៌ត្រូវធ្លាប់បានចោរប្លន់ដែរ។ ចោរខ្លះប្លន់គេបាញ់សម្លាប់ គាស់ផ្ទះ ឆក់ខ្សែក ល. ពេលចាប់ដាក់គុកមិនយូរប៉ុន្មានចេញមកទៀត អ្នកខ្លះចាប់ភ្លាមលែងភ្លាម ចោរខ្លះមកដល់ពេលនេះរកមុខមិនទាន់ឃើញផង ! ចុះចំនែកអ្នកមីងដែលជាស្រ្តីមេម៉ាយចាស់ហើយ បើគាត់មាន គាត់មិនមកលួចខោអាវនោះទេ។ នេះហើយជីវិតអ្នកក្រដើម្បីក្រពះ ចុះបើស្រ្តីនេះកាន់កាំបិតទៅចាក់គេ គាត់សាហាវដល់ម្លឹង ម៉េចបានគាត់ដើរមកលួចខោអាវតិចតួចទៅវិញ?? ម៉េចគាត់មិនព្រមយកភាពសាហាវនឹងទៅចាក់សម្លាប់គេប្លន់យកលុយទៅ ចាំបាច់យកកាំបិតមកលួចខោអាវជជុះធ្វើអី ??? សួរថាកម្លាំងគាត់អាចសម្លាប់មនុស្សរួចទេ ???? ។ ខ្ញុំស្នើរសុំបងប្រុសស្នងការខេត្តបាត់ដំបងមេត្តាតាមដានរឿងនេះអោយបានល្អិតល្អន់ ដោយអនុគ្រោះ និងដោះលែងគាត់អោយបានទៅផ្ទះវិញផង។ ខ្ញុំសុំមិនបកស្រាយវែងឆ្ងាយទៀតទេ ខោអាវតម្លៃប៉ុន្មានខ្ញុំទិញសងជំនួសគាត់ម៉ែគេ ម៉ែយើង តែគាត់ចាស់ហើយលួចខោអាវប៉ុណ្ណឹង វាខាតអស់ប៉ុន្មាន?? វៃគាត់ធ្វើអី គាត់ចាស់ហើយ អាសូរណាស់លោក ចុះបើថ្ងៃណាមួយអាចក្លាយជាម្តាយរបស់អ្នកតើអ្នកមានអារម្មណ៍បែបណានៅពេលដែលឃើញម្តាយរបស់អ្នកទៅលួចរបស់គេដើម្បីកូន ហើយត្រូវបានគេវៃបែបនេះ ។ ខ្ញុំដឹងថាការនិយាយរបស់ខ្ញុំខាងលើនេះធ្វើអោយមនុស្សមួយចំនួនតូចមិនសប្បាយចិត្ត តែពេលខ្លះវាធ្វើអោយខ្ញុំស្រក់ទឹកភ្នែកទើបសរសេររឿងនេះ ដោយក្តីគោរពៈ អុឹម ជីវ៉ា។” ជាមួយគ្នានេះដែរ លោកក៏បានភ្ជាប់ជាមួយនឹងរូបប៉ុន្មានសន្លឹក ដែលបានជួយទំនុកបម្រុងដល់សិល្បៈករចាស់ៗ ដែលជួបទុក្ខលំបាកផងដែរ៕ ប្រភព៖ខ្មែរណូត